មន្ត្រីយោធា២រូបបានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្មខណះពេលហ្វឹកហាត់បាញ់គ្រាប់ពិត
ស្ទឹងត្រែង÷ មន្ត្រីយោធា 2 នាក់ឋានះជាពលបាលឯកបានស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេចនៅនឹងកន្លែង ខណៈដែលកំពុងហ្វឹកហាត់បាញ់គ្រាប់ពិត ប្រភេទគ្រាប់ផ្លោងនៅចំណុចអូរតាឡាស ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី 14 ខែមករាឆ្នាំ 2022 ។
ប្រភពពីមន្ត្រីយោធាម្នាក់បានឲ្យដឹងថា ករណីដែលបណ្តាលអោយស្លាប់បាត់បង់ជីវិតមន្ត្រីយោធា២រូបខាងលើនេះ ដោយសារតែគ្រាប់បាញ់មិនចេញមកក្រៅ បានជាផ្ទុះនៅក្នុងកាណុងធ្វើឲ្យមន្ត្រីយោធា 2 នាក់ស្លាប់ភ្លាមៗដោយដាច់ខ្លួនជាកំណាត់កំណាត់យ៉ាងអាណោចអាធ័មបំផុត នៅពេលដែលកំពង់ហ្វឹកហាត់
ទាក់ទឹនការស្លាប់បាត់បង់ជិវិតរបស់មន្ត្រីយោធាខាងលើ ក្រុមការងារយើងខ្ញុំ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែ៕ គឹម ដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង
0 Comments