ឆ្លងចរន្តអគ្គីសនីកង់អាគុយបណ្តាលអោយឆាបឆេះផ្ទះក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា
ភ្នំពេញ៖ នៅវេលាម៉ោងប្រម៉ាន ០០:៤០នាទីយប់ ថ្ងៃសៅរ៏ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែង កើតឡើងនៅចំណុច ផ្ទះលេខ៣៣Gផ្លូវលេខ១១១ ភូមិ២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាម្ចាស់ទីតាំងឈ្មោះ: យ៉ាន់ វោដាន់ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ: លក់កង់អាគុយ ។
- មូលហេតុដែលបណ្តាលអោយឆាបឆេះផ្ទះខាងនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ពីកង់អាគុយ
នៅក្នុងករណីនោះផងដែបង្កអោយខូចខាតនៅ÷
- ប្រភេទសំណង់: ថ្មបេតុង ទំហំ ៤ម៉ែត្រx១៦ម៉ែត្រ ជាន់ទី១
-ខូចខាតសម្ភារៈ:ឆេះម៉ូតូប្រើអាគុយចំនួន៣គ្រឿង កង់អាគុយ១ អាគុយចំនួន២ គ្រឿងបន្លាស់មួយចំនួននឺងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជឹតខាងឡើយ ហើយហេតុខាងលើមិនបណ្តាលអោយមានមនុស្សស្លាប់ និង រងរបួសក្នុងហេតុការណ៍នោះទេ។
ក្នុងហេតុការណ៍នោះបានប្រើប្រាស់រថយន្តការិ.អគ្គិភ័យ : ចំនួន៥គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ ម៉ែត្រគូប ។
-រថយន្តក្រសួងមហាផ្ទៃចំនួន ២ គ្រឿងពុំបាន ប្រើប្រាស់ទឹក ។
- ពន្លត់ចប់ : នៅម៉ោង ១:០០នាទី យប់នៅថ្ងៃខែឆ្នាំដដែល៕រាយការណ៍ដោយ ភ្នាក់ងារផ្តល់ព័ត៌មានគេហទំព័រកោះនរាហ៍ញូស៍
0 Comments