ខេត្តក្រចេះអនាគតទៅចប់ហើយ ខណះឈ្មួញកាប់បំផ្លាញព្រៃឡង់ និងដឹកជញ្ជូនគ្មានសមត្ថិកិច្ច ឬ ស្ថាប័ណ្ណណាហ៊ានចុះបង្ក្រាបឡើយ

Ticker

4/recent/ticker-posts

Ad Code

ខេត្តក្រចេះអនាគតទៅចប់ហើយ ខណះឈ្មួញកាប់បំផ្លាញព្រៃឡង់ និងដឹកជញ្ជូនគ្មានសមត្ថិកិច្ច ឬ ស្ថាប័ណ្ណណាហ៊ានចុះបង្ក្រាបឡើយ

 ខេត្តក្រចេះអនាគតទៅចប់ហើយ ខណះឈ្មួញកាប់បំផ្លាញព្រៃឡង់ និងដឹកជញ្ជូនគ្មានសមត្ថិកិច្ច ឬ ស្ថាប័ណ្ណណាហ៊ានចុះបង្ក្រាបឡើយ




ក្រចេះ÷ ខេត្តក្រចេះអនាគតទៅចប់ហើយ ឈ្មួញកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ បានសម្រុកចូលកាប់និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ចូលទៅក្រុមហ៊ុនស៊ីបាយអូថេចទាំងយប់ទាំងថ្ងៃ 


ខណះគ្មានសមត្ថកិច្ចគ្រប់ស្ថាប័ន និងជាពិសេសមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះមិនហ៊ានទប់ស្កាត់និងបង្ក្រាប បែរជាឃុបឃិតគ្នាពុករលួយជាលក្ខណៈប្រព័ន្ធទៅវិញ ។ 




តាមប្រភពព័ត៌មានដែលប្រជាពលរដ្ឋបានរាយការណ៌ថា ការកាប់បំផ្លាញនិងដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យចេញពីព្រៃឡង់ក្នុងខេត្តក្រចេះចូលទៅក្រុមហ៊ុនស៊ីបាយអូថេច ទាំងយប់ទាំងថ្ងៃនេះមិនដែលឃើញមានសមត្ថកិច្ច ស្ថាប័នណាមួយទប់ស្កាត់ឬបង្ក្រាបនោះឡើយ ហើយការកាប់និងជញ្ជូនឈើមួយនេះគឺស្ថិតនៅចំណុច អូរកំ បោរចារចែម៉ែ ច្របស្វាយ ស្ថិតនៅក្នុងឃុំកំពង់ចាមស្រុកសំបូរ ខេត្តក្រចេះ ហើយដឹកជញ្ជូនតាមក្រោយភូមិកំភ្លុក ចូលក្រុមហ៊ុនស៊ីបាយអូថេច នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋបានរាយការណ៍បហរាប់ដល់អង្គភាពយើងខ្ញុំ ។ 








តាមសម្តីប្រជាពលរដ្ឋបានបញ្ចាក់និងស្នើរសុំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុខា សូមអោយមានវិធានការណ៍ទប់ស្កាត់កុំអោយមានលំហូរនៅឈ្មួញកាប់បំផ្លាញនិងដឹកជញ្ជូនព្រៃឈើតទៅទៀត បើកាប់និងដឹកយ៉ាងនិងៗ




 

តេីវាសនាព្រៃឡង់នៅខេត្តក្រចេះ ទៅជាយ៉ាងណាបើមួយថ្ងៃៗកាប់និងដឹកជញ្ជូនរាប់រយគោយន្តកន្ត្រៃ និងប្រភេទរថយន្តយ៉ីឌុបបែបនេះ ៕ ដោយ គឹមដែន រាយកាចេញពីខេត្តក្រចេះ 

Reactions

Post a Comment

0 Comments

Button


Welcome to koh-noreanews 

Thank you for a comeback to visit Koh-noreanews

You can find many new popular movies like: Hollywood, Khmer, Chinese, Korean, 
Thai, Indian, many popular movies with free online TV channels in my website.

You can watch all drama movies in Koh-noreanews for free.

Notice:

Thank you for support koh-noreanews

Ad Code