លោកសូ រតនះ ប្រធានប្រតិបត្តិថ្នាក់កណ្តាលព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិការ នៃក្រុមយុវជនការពារសន្តិភាពខេត្តស្ទឹងត្រែងបានអញ្ជើញចូលរួមបូកសរុបលទ្ធផលការងារ និងចុះចែកអំណោយជូនដល់លោកតា លោកយាយចំនួន១០គ្រួសារ
ស្ទឹងត្រែង÷ នៅល្ងាចថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះថ្នាក់ដឹកនាំសមាជិក សមាជិកា នៃគណកម្មាធិការកណ្តាលទទូលបន្ទុកជាប្រធានសាខាខេត្តស្ទឹងត្រែងនៃក្រុមយុវជនការពារសន្តិភាពបានចូលរូមប្រជុំបូកសរុបលទ្ឋផលការងារដែលក្រុមបានធ្វេីកន្លងមកនិងលេីកទិសដៅបន្តរ ប្រព្រឹត្តទៅក្រោមអធិបតីភាព
លោកសូ រតនះ ប្រធានប្រតិបត្តិថ្នាក់កណ្តាល និង លោកអនុប្រធាន លោកអគ្គលេខាធិការ ព្រមទាំងសមាជិក សមាជិការថ្នាកកណ្តាលជាច្រេីនរូបទៀតផងដែរ។
ក្នុងឱកាសនោះដែរលោកប្រធានសូ រតនះប្រធានប្រតិបត្តិនៃក្រុមយុវជនថ្នាក់កណ្តាលបានលេីកឡេីងអំពីបញ្ហានានារបស់ក្រុម ជាពិសេសធ្វេីយ៉ាងណាត្រូវបំរេីជាប្រជារដ្ឋអោយបានល្អប្រសេីរ ហេីយត្រូវចូលរូមការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ
នៅថ្ងៃនោះដែ បន្ទាប់ពីកិច្ចប្រជុំគណកម្មាធិការកណ្តាលរូច លោក
សូ រតនៈ បានដឹកនាំនិងចុះចែកអំណោយរបស់ឯកឧត្តម
ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រជូនលោកយាលោកតា១០គ្រួសារ តាមរយះក្រុមយុវជនការពារសន្តិភាព
ជាចុងក្រោយលោកប្រធានក៍បានណែនាំអោយថ្នាក់ដឹកនាំទាំងអស់ប្រុងប្រយ័ត្នជានិច្ចចំពោះជម្ងឺកូវិដ១៩ និងជម្ងឺបំលែងថ្មី ត្រូវអនុវត្តន៍ជានិច្ចបីកុំ បីការពារ។រាយការណ៍ដោយ គឹម ដែន ស្ទឹងត្រែង
0 Comments