កម្លាំងប៉ុស្តិ៍ថ្មកែវ សហការជាមួយប៉ុស្តិ៍សេកុងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ដោយប្រើឧបករណ៍(ឆក់)
ស្ទឹងត្រែង÷ ព័ត៌មានបឋម កម្លាំងប៉ុស្តិ៍ថ្មកែវ បានសហការណ៍ជាមួយប៉ុស្តិ៍សេកុង បានធ្វើការចុះបង្ក្រាបករណីឆក់ត្រីមួយកន្លែងនៅចំណុច ភូមិដនឡូង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង " ករណីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខាងលើធ្វើនៅយប់ថ្ងៃទី 19 ខែមករាឆ្នាំ 2022 វេលាម៉ោង 4 និង 25 នាទី នៅចំណុចភូមិ ដនឡូង ឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ។
កម្លាំងប៉ុស្តិ៍ថ្មកែវ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍សេកុង បានធ្វើការឃាត់ខ្លួនបានមួយនាក់ឈ្មោះ ឌីត សុីថូង ភេទប្រុសអាយុ 37 ឆ្នាំ មុខរបរកសិកររស់នៅ ភូមិដនឡូង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំនែកប្រពន្ធមានឈ្មោះ សេង សុំ អាយុ 40 ឆ្នាំ ឳពុកឈ្មោះ នូ ស៊ុីតលីត អាយុ 58 ឆ្នាំ ម្ដាយឈ្មោះ ភីម ធីនអាយុ 55 ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះទាំងអស់ ។
នៅក្នុងកិច្ចប្រតិបត្តិការណ៍នោះដែសមត្ថិកិច្ចបានដកហូត ត្រីត្រសក់ចំនួន 4 ក្បាល អាគុយ 2 ដុំឆក់ត្រី 1 ទូក 1 គ្រឿង ហើយបន្ទាប់ពី បានឃាត់ខ្លួនរួច កម្លាំងប៉ុស្តិ៍ឃុំថ្មកែវ និងកម្លាំងប៉ុស្តិ៍ឃុំសេកុង បានបញ្ជូនទៅអោយមន្ត្រីជលផលកសាងសំណុំរឿងនិងធ្វើទៅតាមនីតិវិធីច្បាប់បន្ត ។ដោយ (គឹមដែន )រាយការណ៍ចេញពីខេត្តស្ទឹងត្រែង សូមអរគុណ ។
0 Comments