ម៉ូតូបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលប្រុសស្រី 3 នាក់

Ticker

8/recent/ticker-posts

Ad Code

ម៉ូតូបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលប្រុសស្រី 3 នាក់

 ម៉ូតូបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលប្រុសស្រី 3 នាក់



កំពង់ស្ពឺ:យុវជនម្នាក់អាយុ 18 ឆ្នាំបានស្លាប់ខណៈបើកម៉ូតូបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់របួសស្រាលកូនប្រុសអាយុ 3 ឆ្នាំម្នាក់របួសស្រាលនិងក្មួយស្រីអាយុ 3 ឆ្នាំម្នាក់ទៀតរបួសស្រាល

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវក្រាលកៅស៊ូ​ ត្រង់ចំណុចភូមិ​កាប់ទូក ឃុំព្រៃរំដួល​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ



ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមានម៉ូតូ01គ្រឿង​ ម៉ាកPGX POZE ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ស្ពឺ1R-5170 បើកបរដោយឈ្មោះ សឿន សៅដា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ដែលបើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូ01គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៍ខ្មៅ ពាក់ស្លាកលេខ​កំពង់ស្ពឺ1Q-1517 បើកបរដោយឈ្មោះ កែវ ចន្ទ្រា​ ភេទស្រី អាយុ24ឆ្នាំ នៅភូមិជន្លង់ម្លូរ ឃុំព្រៃរំដួល ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរ02នាក់ ឈ្មោះ នី ចាន់ណន ភេទប្រុស អាយុ03ឆ្នាំ(ត្រូវជាកូន) និងឈ្មោះ រ័ត្ន ស្រីនាថ ភេទស្រី អាយុ03ឆ្នាំ(ត្រូវជាក្មួយ)នៅភូមិជាមួយគ្នាដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ

ស្លាប់01នាក់ប្រុស(សឿន សៅដា)សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។​

របួសស្រាល03នាក់ ស្រី02នាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ សំភារះខូចខាតម៉ូតូ02គ្រឿង ធ្ងន់01គ្រឿង​



ក្រោយពីធ្វើការវាស់វែងរួចសមត្ថិកិច្ចជំនាញបានយកវត្ថុតាងម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដួលរងចាំប្រគល់ឲ្យជំនាញចាត់ការតាមនីតិវិធីច្បាប់៕ដោយ:ស្រះ ស្រង់ ភ្នាក់ងារផ្តល់ព័ត៌មានចេញពីខេត្តកំពង់ស្ពឺ

Reactions

Post a Comment

0 Comments

Button

Ad Code