ករណីឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋដោយអនាធិបតេយ្យនៅតែបន្តក្នុងឃុំ ស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង÷ ព័ត៌មានបឋមដែលភ្នាក់ងារយកព័ត៌មានប្រចាំខេត្តស្ទឹងត្រែងបានអោយដឹងថានៅ ថ្ងៃសុក្រ ៤រោជ ខែបុស្ស ឆ្នាំឆ្លូវ ត្រូវនិងថ្ងៃទី ២១ ខែមករាឆ្នាំ ២០២២នេះ
ករណីឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋដោយអនាធិបតេយ្យនៅតែបន្តដដែលៗគ្មានលួសមួយថ្ងៃណាសោះ ។
នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅ ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុក សៀមប៉ាង ខេតស្ទឹងត្រែង បានឲ្យដឹងថា បុគ្គលឈ្មោះ វីតយឿន និងប្រពន្ធ ឈ្មោះហ៊ី អឿង ស្រុកកំណើត នៅខេត្តកំពង់ធំ ប៉ុន្តែបច្ចុប្បន្ន រស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ
បានទិញដីនៅចំណុចភូមិកញ្ចាញទឹកឃុំស្រែសំបូរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងដោយទិញក្នុងមួយហិចតាមួយពាន់ដុល្លារ បូកសរុបផ្ទៃដីចំនួន 4 ហិចតា ចំណែកដី 10 ហិកតាទៀត ទិញក្នុងតម្លៃមួយហិចតា 1 លានរៀល បូកសរុបទាំងអស់ 14 ហិចតា ។
ប្រភពព័ត៌មានបានបន្តទៀតថាពាក់ព័ន្ធនិងករណីឈូសឆាយនិងទន្ទ្រានដីព្រៃរបស់រដ្ឋនេះតាមប្រសាសន៍លើកឡើងរបស់ លោកមេឃុំ ស្រែសំបូរ លោក ស៊ិង ម៉ាន់ បានឲ្យដឹងថា គាត់បានទទួលស្គាល់តែផ្ទៃដីចំនួន៤ហិចតា ក្នុងចំណោមផ្ទៃដី១៤ហ៊ិចតាដែលបានចុះលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លី រវាងម្ចាស់ដីឈ្មោះ ណែន ខត និងប្រពន្ធឈ្មោះ ចាន់ កែវ អោយទៅឈ្មោះ វ៉ិត យឿន និងប្រពន្ធឈ្មោះ ហៀង អឿង ក្នុងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ក្រៅពីនោះគាត់មិនដឹងទេទុកឲ្យម្ចាស់ដីអ្នកទទួលខុសត្រូវដោយខ្លួនឯង ។
ចំណែកឯលោករងឃុំស្រែសំបូ លោក ចាន់ វិញនោះបានបកស្រាយប្រាប់សារព័ត៌មានយើងថា រឿងហ្នឹងគាត់មិនបានដឹងនោះទេចំពោះការឈូសឆាយដីព្រៃរបស់រដ្ឋ ព្រោះគាត់មិនបានស៊ីលុយស៊ីកាក់នឹងគេផង ចំនែកផ្នែកជំនាញឯណ្ណោះវិញរឹតតែមិនយកភ្នែកមើលសោះ ឬមួយក៏ត្រូវដងត្រូវផ្លែគ្នាអស់ហើយមេីលទៅបានជាអោយឈ្មួញកាប់ទន្ទ្រានឈូសឆាយបែបនេះ ៕ ដោយ (គឹមដែន )រាយការណ៍ចេញពីខេត្តស្ទឹងត្រែង
0 Comments