ព្រៃសហគមន៍ឈើទាលព្រឺស ត្រូវបានក្រុមឈ្មួញកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យគ្មានខ្លាចញញើតមន្ត្រីជំនាញណាមួយឡេីយ
ស្ទឹងត្រែង÷នៅព្រឹកថ្ងៃចន្ទ ៧រោជ ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក្ក ព.ស.២៥៦៥ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារអាជ្ញាធរខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោកសន សារឿនអភិបាលស្រុកថាបរិវ៉ាត់ លោកអ៊ុក ចាន់ថន អភិបាលរងស្រុកថាឡាបរិវ៉ាត់ លោក ឡី ផាន់ណា អភិបាលរងស្រុកថាឡាបរិវ៉ាត់និងមន្ត្រីអធិការនគរបាលស្រុកថាឡារិវ៉ាត់ មន្ត្រីរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ និងមន្ត្រីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសទឹងត្រែងនិងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានចូលប្រជុំជាមួយលោកព្រះ ហែម មេឃុំចំការលើនិងក្រុមប្រឹក្សាឃុំចំការលើ អាជ្ញាធរឃុំចំការលើនិងលោកហន ឆើតប្រធានសហគមន៍ឈើទាលព្រឺស
ស្តីពីការផ្សព្វផ្សាយសេចក្តីណែនាំ អនុក្រឹត្យ នូវសេចក្តីប្រកាសនិងច្បាប់នានាដែលពាក់ព័ន្ឋនឹងការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃសហគមន៍និងធនធានធម្មជាតិប្រជុំនៅសាលាឃុំចំការលើ
បន្ទាប់ពីការផ្សព្វផ្សាយត្រូវបានបញ្ចប់រហូតដល់ម៉ោង១១:០០០នាទីខាងមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់និងកងកំលាំងចំរុះមានប៉ូលិស កងកំលាំងរាជអាវុធហត្ថ និងសមាជិកសហគមន៍ឈើទាលព្រឺស និងលោកហន ឆើត ប្រធានសហគមន៍ អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ អាជ្ញាធរឃុំចំការលើ បានចុះល្បាតព្រៃសហគមន៍ការពារឈើទាលព្រឺសនិងចុចGPSព័ទ្ឋជុំវិញផ្ទៃដីក៍បានរកឃើញមានការកាប់ទន្ទ្រានដីព្រៃសហគមន៍ឈើទាលព្រឺសយ៉ាងអនាធិបតេយ្យ ពាក់ព័ន្ធនិងការកាប់ទន្ទ្រានខាងលើនេះមន្ត្រីជំនាញយើងនិងកំពុងស៊ើបអង្កេតរកជនខិលខូចនិងអ្នកពាក់ព័ន្ឋយកមកអនុវត្តន៍តាមច្បាប់៕ដោយ គឹមដែន រាយការណ៍ចេញពីខេត្តស្ទឹងត្រែង
0 Comments