ករណីគ្រោះថ្នាក់ចរាចរណ៍ររថយន្តបុកម៉ូតូពីក្រោយខណះពេលបើកស្របទិសគ្នា
កំពង់ស្ពឺ÷នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ឆ្នាំ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៦ :៤០នាទី លេីផ្លូវលេខ៤ ចន្លោះគីឡូម៉ែត្រ៤៤-៤៥ស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
មានរថយន្ត០១គ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៍សពាក់ផ្លាកលេខភ្នំពេញ3F-6466បើកបរពីទិសខាងកើតទៅទិសខាងលិចអ្នកបើកបរឈ្មោះហុក គន្ធារោភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ លុះបើកមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ
ម៉ាកហុងដាសេ១២៥សេរី០១៣ពណ៍ខ្មៅពាក់ផ្លាកលេភ្នំពេញ1BQ-0432 បើកបរពីទិសខាងកើតទៅទិសខាងលិចឌុបកូនស្រី០១នាក់អ្នកបើកបរឈ្មោះបុិច សារ ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិគោកព្នៅ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កូនស្រីឈ្មោះបុិច ស្រីវ៉ន ភេទស្រីអាយុ២៥ឆ្នាំរស់នៅភូមិជាមួយគ្នា
ក្នុងហេតុការណ៍នោះបណ្តាលអោយរងរបួសមនុស្សធ្ងន់ចំនួន០១នាក់ស្រី ម៉ូតូខូចខាតស្រាលចំនួន០១គ្រឿងនិងរថយន្តខូចខាតស្រាលចំនួន០១គ្រឿង
ចំពោះវត្ថុតាងសមត្ថិកិច្ចធ្វើការវាស់វែងរួច បានយកមករក្សាទុកនៅប៉ុស្តិ៍ស្នាក់ការផ្សារកំពង់ស្ពឺដើម្បីដោះស្រាយតាមនិតិវិធី។រាយការណ៌ដោយភ្នាក់ងារយកព័ត៌មានពីខេត្តកំពង់ស្ពឺ
0 Comments