ករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំនុចបុរីសម្បត្តិមាសក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ភ្នំពេញ៖ នៅវេលាម៉ោង ៣និង៤៥នាទី ថ្ងៃពុធ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ខែមករា ឆ្នាំ២០២២មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅចំណុចបុរីសម្បតិ្តមាស ផ្ទះលេខ១សេ ភូមិបឹងសាឡាង ក្រុម១សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ករណីអគ្គីភ័យឆាបឆេះនេះត្រូវបានគេស្គាល់ម្ចាស់ទីតាំងឈ្មោះ: ភុក ប៉ាវ ភេទ ប្រុស អាយុ៦៣ឆាំ្នមុខរបរ: មន្រី្តក្រសួងអប់រំ មូលហេតុ យ៉ាងណាដែលបង្កអោយមានការឆាបឆេះនោះនៅមិនទាន់ដឹងនិងឡើយរងចាំការស្រាវជ្រាវបន្ថែមនៅមូលហេតុបណ្តាលអោយមានអគ្គីភ័យ សំភារះបណ្តាលអោយខូចខាតរួមមាន
- ប្រភេទសំណង់: ផ្ទះលែ្វង ទំហំ ៤ម៉ែត្រx១៦ម៉ែត្រ
-ខូចខាតសម្ភារៈ:ឆេះផ្ទះអស់១ខ្នងអស់ទាំងស្រុង នឹងឆេះរាលដល់ផ្ទះចំនួន ២ខ្នង នឹង រថយន្ត អស់ចំនួន០១គ្រឿង
-ស្លាប់មនុស្ស :គ្មាន
-របួសមនុស្ស: ៣នាក់ ធ្ងន់១នាក់ នឹងស្រាល ៣នាក់
-រថយន្តការិ.អគ្គិភ័យ : ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ ៤២ឡាន ស្មើរនឹង ១៦៨ម៉ែត្រគូប ។
- រថយន្តជំនួយអន្តរាគមន៍:
-រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មរនឹង ០៨ម៉ែត្រគូប។
-រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៨ឡាន សើ្មនឹង ៧២ម៉ែត្រគូប។
- ពន្លត់ចប់ : នៅម៉ោង ៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕ រាយការណ៍ដោយក្រុមការងារកោះនរាហ៍
0 Comments